បរទេស៖ ឧទ្ធម្ភាគចក្រយោធាបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដឹកបញ្ជូនអ្នកជម្ងឺកូរ៉ូណាវីរុសធ្ងន់ ចេញពីប្រទេសបារាំង ទៅកាន់មន្ទីរពេទ្យនានា នៅក្នុងប្រទេសអាល្លឺម៉ង់ និងស្វីស ស្របពេលដែលប្រទេសនេះ បានប្រឹងប្រែងប្រយុទ្ធ ដើម្បីបង្កើនទំហំអង្គភាពទ្រទ្រង់ជីវិត។
តំបន់ គឺជាតំបន់ដំបូងគេបង្អស់ ក្នុងប្រទេសបារាំង ដែលទទួលរងរលកនៃការឆ្លងកូរ៉ូណាវីរុស ហើយឆ្លងរីករាលដាល់យ៉ាងលឿន ទៅភាគខាងលិចហ៊ុំព័ទ្ធទីក្រុងប៉ារីស ជាទីដែលមន្ត្រីពេទ្យកំពុងតែបន្ថែមគ្រែទាំងជម្ងឺ ដើម្បីទប់ទល់នឹងការឆ្លងចូល។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែមីនាមក ចំនួនករណីស្លាប់បណ្ដាលពីកូរ៉ូណាវីរុសក្នុងប្រទេសបារាំង បានកើនឡើងដល់១៣ភាគរយ ស្មើនឹងចំនួន ២.៦០៦ករណី នៅថ្ងៃអាទិត្យសប្ដាហ៍មុន ស្របពេលដែលចំនួនករណីថែទាំងព្យាបាល បានកើនឡើងដល់ ៨,៤ភាគរយ ស្មើនឹង៤.៦៣២ករណី ហើយនេះជាការកើនឡើង ប្រចាំថ្ងៃដ៏ទាប់បំផុត៕
ប្រែសម្រួល៖ ប៉ាង កុង