Covid-19

នាវាទ័ពជើងទឹកអាមេរិក មកដល់ញូយ៉ក ជាមួយគ្រែអ្នកជំងឺចំនួន ១ពាន់គ្រែ ដើម្បីជួយសម្រាលប្រព័ន្ធមន្ទីរពេទ្យ ក្នុងទីក្រុង ចំពេលមានការរាតត្បាត ដោយជំងឺកូវីដ១៩

ញូយ៉ក៖ នាវាកងទ័ពជើងទឹកអាមេរិក ឈ្មោះ Comfort (USNS) បានមកដល់ទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ ដោយនាំយកគ្រែមន្ទីរពេទ្យចំនួន ១.០០០ គ្រែ ដើម្បីជួយសម្រាលប្រព័ន្ធ មន្ទីរពេទ្យក្នុងទីក្រុង ចំពេលមានការរាតត្បាត ដោយជំងឺកូវីដ១៩ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទាំងអភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo និងអភិបាលក្រុងញូវយ៉កលោក Bill de Blasio បានទៅស្វាគមន៍ នាវាដែលបានចូលចតនៅព្រឹកថ្ងៃច័ន្ទ នៅឯផែ Pier 90 នៅខាងលិចតំបន់ម៉ានហាតាន់។

លោក Bill de Blasio បានថ្លែងថា បន្ទាប់ពីបានស្វាគមន៍នាវាចូលចតថា «យើងទាំងអស់គ្នាមើលអ្វីដែលប្លែកអស្ចារ្យហើយពិតជាបំផុសគំនិតនៅពេលដែលនាវា USNS Comfort ចូលដល់កំពង់ផែញូវយ៉កដោយមកទីនេះ ដើម្បីជួយសង្គ្រោះជីវិត ប្រជាជនញូវយ៉កក្នុងពេលត្រូវការរបស់យើង»។

នាវា Comfort ជានាវាមួយក្នុងចំនោម នាវាពីររបស់កងទ័ពជើងទឹកដែលមានបុគ្គលិកពេទ្យចំនួន ១.២០០ នាក់។ វាក៏មានបន្ទប់ប្រតិបត្ដិការបំពាក់ដោយគ្រឿងបរិក្ខារ យ៉ាងពេញលេញចំនួន ១២ បន្ទប់, ពិសោធន៍ មន្ទីរពិសោធន៍ ឱសថស្ថាន មន្ទីរពិសោធន៍អុបទិក, ការស្កែន CAT, ក្នុងចំណោមកន្លែងផ្សេងទៀត។ នេះបើយោងតាមគេហទំព័ររបស់កងទ័ពជើងទឹក។

ក្រុមមន្រ្តីបាននិយាយថា វានឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃអង្គារដើម្បីព្យាបាលអ្នកជំងឺ ដែលមិនមែនជំងឺកូវីដ១៩ ក្នុងពេលដែលគ្រែទំនេរនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ ដែលអាចផ្តោតលើការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដោយបង្កើតអង្គភាពថែទាំ ដែលយកចិត្តទុកដាក់ជាងមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top