សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានកោតសរសើរ ប្រទេសកូរ៉េខាងត្បូង ចំពោះការចាត់ចែងការឆ្លងរាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដោយនិយាយថា ប្រទេសនេះគួរតែត្រូវបាន កោតសរសើរចំពោះ ការបន្ថយអត្រាឆ្លងរបស់ខ្លួន។
លោក Pompeo បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានតាមទូរស័ព្ទជាមួយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ និងបណ្តាញសារព័ត៌មានអាស៊ីផ្សេងទៀត ខណៈដែលប្រទេសកូរ៉េខាងត្បូង បានកត់សម្គាល់ថ្ងៃទី១៨ ជាប់ៗគ្នាថាការឆ្លងថ្មី បានកើតមានប្រហែលជា ១០០ករណី ឬតិចជាងនេះ។
លោកបានបញ្ជាក់ថា“ ពួកគេមានការខិតខំប្រឹងប្រែង ប្រកបដោយប្រសិទ្ធភាព វាលេចឡើង ពីទិន្នន័យទាំងអស់ ដែលយើងអាចមើលឃើញថាជនជាតិកូរ៉េខាងត្បូង បានគ្រប់គ្រងដើម្បីឈានដល់ចំណុចកំពូលនៅខាងក្នុង នៃប្រទេសកូរ៉េខាងត្បូង ហើយសម្រាប់អ្វីដែលពួកគេគួរតែ ត្រូវបានអបអរសាទរ” ៕
ដោយ ឈូក បូរ៉ា