សេអ៊ូល៖ ធនាគារកូរ៉េ នឹងបញ្ចូលទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិក ទៅក្នុងធនាគារ នៅថ្ងៃអង្គារនេះ ក្នុងការផ្តល់ប្រាក់កម្ចីជាប្រាក់ដុល្លារ ជុំដំបូងរបស់ខ្លួន ដោយប្រើខ្សែប្តូររូបិយប័ណ្ណជាមួយធនាគារ សហព័ន្ធសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឱ្យ ទីផ្សាររូបិយប័ណ្ណមានស្ថេរភាព។
ធនាគារកណ្តាលកូរ៉េ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដេញថ្លៃតាមអ៊ិនធឺណិត រយៈពេល ៣០ នាទីចាប់ផ្តើមនៅម៉ោង ១០ ព្រឹកហើយអ្នកផ្តល់ប្រាក់កម្ចី នឹងត្រូវបានអនុញ្ញាត ឱ្យដាក់ពាក្យស្នើសុំបំណុល រយៈពេល ៧ ថ្ងៃចំនួន ២ ពាន់លានដុល្លារ និង ១០ ពាន់លានដុល្លារក្នុងប្រាក់កម្ចី ៨៤ ថ្ងៃ។
អត្រាការដេញថ្លៃអប្បបរមា ចាប់ផ្តើមពី ០,៣២២ ភាគរយក្នុងមួយឆ្នាំ សម្រាប់បំណុលរយៈពេល ៧ ថ្ងៃនិង ០,៣២១០ ភាគរយសម្រាប់ប្រាក់កម្ចី ដែលមានរយៈពេលយូរជាងនេះ។ អ្នកដេញថ្លៃ ដែលទទួលបានជោគជ័យ នឹងទទួលបានប្រាក់ដុល្លារ នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ៕ ដោយ៖ ឈូក បូរ៉ា