វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដែលត្រូវបានគេដាក់ឈមោះថាជាអ្នកការទូតមាត់រអិល បានលេីកឡេីងថាសហរដ្ឋអាមេរិកទន្ទឹងរងចាំអង្គុយជាមួយថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើង សម្រាប់កិច្ចពិភាក្សានុយក្លេអ៊ែរ។
លោក Pompeo បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់កូរ៉េខាងជើង ដែលបានថ្កោលទោសការអំពាវនាវមុនរបស់លោក ឲ្យក្រុមសេដ្ឋកិច្ចធំទាំង ៧ បន្តការដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចទៅលើទីក្រុងព្យុងយ៉ាង។
នៅក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទជាមួយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ និងបណ្តាញសារព័ត៌មានអាស៊ីផ្សេងទៀតអ្នកការទូតរូបនេះបានលេីកឡេីងថាលោកប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ទណ្ឌកម្មអន្តរជាតិលើកូរ៉េខាងជើង ត្រូវតែបន្តរហូតដល់ខ្លួនចាត់វិធានការដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ៕ដោយ ឈូក បូរ៉ា