NAGOYA៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្លួននឹងបញ្ឈប់ការងារជាបណ្តោះអាសន្ន នៅតាមបណ្តារោងចក្រទាំងអស់ នៅអឺរ៉ុប និងរុស្ស៊ីក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃមេរោគឆ្លងវីរុសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុន Toyota នឹងផ្អាករោងចក្ររបស់ខ្លួន នៅប្រទេសរុស្ស៊ីរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃច័ន្ទ។ វាក៏បាននិយាយផងដែរថា រោងចក្រផលិតយានយន្ត និងគ្រឿងបន្លាស់បានឃើញ ប្រតិបត្តិការត្រូវបានផ្អាកនៅក្នុងប្រទេសចំនួន ៦ផ្សេងទៀតរួមមានអង់គ្លេស និងតួកគីទំនងជាត្រូវបានបញ្ឈប់ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី១៩ ខែមេសា។ កាលឆ្នាំ ២០១៩ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទី២ លើពិភពលោកដោយ បរិមាណផលិតនៅជុំវិញអឺរ៉ុប ៧៨០.០០០គ្រឿងកើនឡើង ០,៤ ភាគរយធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន មួយនេះក៏បានបញ្ឈប់ការផលិត នៅសហរដ្ឋអាមេរិក ម៉ិចស៊ិកូ និងកាណាដារហូតដល់ថ្ងៃទី១៧ ខែមេសា ហើយនឹងបញ្ឈប់ការផលិតមួយចំនួន នៅក្នុងប្រទេសជប៉ុនចាប់ពី ថ្ងៃសុក្រដោយសារតម្រូវការធ្លាក់ចុះ។ ទន្ទឹមនឹងនេះនៅប្រទេសចិន ក្រុមហ៊ុនផលិតរថយន្ត បាននាំការផលិតនៅរោងចក្រ រថយន្តទាំងបួនរបស់ខ្លួន ត្រឡប់ទៅរកកំរិតធម្មតាវិញ ៕
ដោយ៖ លី ភីលីព