ព័ត៌មានអន្តរជាតិ

ក្តៅៗ! ភ្លើងឆេះព្រៃនៅចិន បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១៩នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា រដ្ឋាភិបាលក្នុងស្រុក បានរាយការណ៍នៅ ថ្ងៃអង្គារនេះថា ក្រុមអ្នកពន្លត់អគ្គីភ័យ១៨នាក់ និងអ្នកនាំផ្លូវចូលក្នុងព្រៃម្នាក់បានស្លាប់ ស្របពេលកំពុងព្យាយាម ពន្លត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ នៅខេត្តប៉ែកនីរតីនៃប្រទេសចិន ។

ទូរទស្សន៍រដ្ឋបានផ្សព្វផ្សាយព័ត៌មាន ដោយបង្ហាញនូវអណ្តាតភ្លើងយ៉ាងធំដែលបានភាយឡើងលើមេឃពីភ្នំ នៅពីលើក្រុង Xichang ក្នុងខេត្តស៊ីឈួន ដោយធ្វើឲ្យមេឃឡើងពណ៌ទឹកក្រូច ។

គេឃើញផ្សែងភាយឡើងពេញមេឃ ដោយគ្របដណ្តប់លើអគារជាច្រើន និងតាមដងវីថីនានានៃទីក្រុងនេះ ដោយមានអ្នកស្រុក រស់នៅទីនោះប្រមាណ៧០០.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top