ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង​ បង្កេីតនាយកដ្ឋានថ្មីមួយ​ ទទួលបន្ទុកដោះស្រាយ កិច្ចចរចាជាមួយអាមេរិក

សេអ៊ូល៖​ មន្រ្តីក្រសួងបង្រួបបង្រួម បានឲ្យដឹងថា​ ប្រទេសកូរ៉េខាងជើង​ ហាក់ដូចជាបានបង្កើត នាយកដ្ឋានក្រសួងការបរទេសថ្មី​ ដែលមានភារកិច្ចដោះស្រាយ ការចរចាជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីប្រធានការិយាល័យ បង្រួបបង្រួមជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ​ ដែលបានស្តីបន្ទោសសហរដ្ឋអាមេរិក​ នៅថ្ងៃមុន។

កាលពីថ្ងៃច័ន្ទ​ អគ្គនាយកថ្មីនៃក្រសួងការបរទេស កូរ៉េខាងជើង​ សម្រាប់ការចរចា ជាមួយសហរដ្ឋអាមេរិក​ បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក​ ចំពោះការព្យាយាមរក្សាទណ្ឌកម្ម លើកូរ៉េខាងជើង។  

មន្ត្រីដែលមិនបញ្ចេញឈ្មោះ បានលេីកឡេីងផងដែរថា​ ប្រទេសកូរ៉េខាងជើង​ បានបាត់បង់ចំណាប់អារម្មណ៍ ក្នុងការសន្ទនាហើយនឹងដើរតាមផ្លូវរបស់ខ្លួនផ្ទាល់។ 

ការរំពឹងទុកបានកើតឡើង ចាប់តាំងពីនាយកដ្ឋាននេះ ត្រូវបានបង្កើតថ្មីចាប់តាំងពីវាមិនត្រូវបាន គេចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងជើងពីមុនមក។  គួរបញ្ជាក់ថា​ ក្រសួងការបរទេសកូរ៉េខាងជើង​ មាននាយកដ្ឋានគ្រប់គ្រង កិច្ចការអាមេរិក-កូរ៉េខាងជើងទាំងស្រុង៕

ដោយ​ ឈូក​ បូរ៉ា

To Top