ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាប់ផ្តើមយុទ្ធនាការផ្លូវការ សម្រាប់ការបោះឆ្នោតសភា ថ្ងៃទី១៥ ខែមេសា

សេអ៊ូល៖ យុទ្ធនាការផ្លូវការ សម្រាប់ការបោះឆ្នោតសភា ថ្ងៃទី១៥ ខែមេសា បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ចំពេលមានការរំពឹងទុកថា ការវាយតម្លៃនៃការឆ្លើយតប របស់រដ្ឋាភិបាល ចំពោះការរាតត្បាតវីរុសនេះ គឺជាបញ្ហាធំមួយ។

យោងតាមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានឱ្យដឹងថា រយៈពេល ១៣ ថ្ងៃនៃយុទ្ធនាការ ឃោសនាបោះឆ្នោត នឹងមានរយៈពេលរហូត ដល់ថ្ងៃបោះឆ្នោត ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៥ ខែមេសា។

សម្រាប់ការប្រកួតប្រជែងនឹងមាន ២៥៣ អាសនៈ ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ និងមានអាសនៈ តំណាងសមាមាត្រចំនួន ៤៧ ដែលអ្នកបោះឆ្នោត នឹងត្រូវបានអនុញ្ញាត ឱ្យធ្វើការបោះឆ្នោតចំនួនពីរ សម្រាប់បេក្ខជន និងគណបក្សនយោបាយមួយ។

ការស្ទង់មតិនាពេលខាងមុខ នឹងត្រូវបានគេមើលឃើញថា ជាឧបករណ៍វាស់ស្ទង់អារម្មណ៍ របស់អ្នកបោះឆ្នោត មុនការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២២ ដែលប្រធានាធិបតីលោក មូន ជេអ៊ីន បានចូលកាន់តំណែងនៅខែឧសភា ឆ្នាំ២០១៧ ៕ ដោយ៖ ឈូក បូរ៉ា

To Top