សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនារបស់កូរ៉េខាងជើងមួយបានចុះផ្សាយថាបុគ្គលិកជនជាតិកូរ៉េខាងត្បួងដែលធ្វេីការឲ្យកងកម្លាំងអាមេរិក (USFK) គឺជាលទ្ធផលនៃការធ្វើគោលនយោបាយចុះចូលរបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក។
គេហទំព័រឃោសនា Ryomyong បានរិះគន់ស្ថានការណ៍ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ដែលបានឈប់សម្រាកដោយគ្មានប្រាក់ ឈ្នួលដោយសារតែការជាប់គាំងនៅក្នុងការចរចារ ការចែករំលែកចំណាយការពារជាតិរវាង សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
កាសែត Ryomyong បានអះអាងថា កូរ៉េខាងត្បូងបានធ្វើសកម្មភាព ដោយចុះចូលក្នុងការចរចាដោយចុះផ្សាយថា ខ្លួនបានលះបង់ដួងចិត្តចំពោះសហរដ្ឋអាមេរិក។
កាសែតនេះក៏បានចង្អុលបង្ហាញផងដែរថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធត្រួតត្រា ដោយបន្ថែមថាគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាការការពារសម្ព័ន្ធមិត្តនោះទេ ប៉ុន្តែជាការធានាថវិកាយោធា ដើម្បីយកឈ្នះពិភពលោក៕
ដោយ ឈូក បូរ៉ា
