ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅលីបង់ ទទួលមរណភាពដោយសារវីរុសកូរ៉ូណា

បឺរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានជាតិ បានរាយការណ៍ថា លោកស្រី Bernardita Catalla អគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅក្នុងប្រទេសលីបង់ បានទទួលមរណភាព ដោយសារឆ្លងជំងឺ COVID-19 នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅឯមន្ទីរពេទ្យមួយរបស់ប្រទេសលីបង់ ។

ក្រសួងការបរទេសហ្វីលីពីនបានប្រកាសអំពីការស្លាប់របស់អគ្គរដ្ឋទូតដែលមានវ័យ៦២ឆ្នាំដោយសារវីរុសកូរ៉ូណា ។

គិតចាប់តំាងពីខែធ្នូ ឆ្នាំ២០១៩ លោកស្រី បានចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តនំាពលរដ្ឋធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញនៅស្ថានទូតហ្វីលីពីន នៅក្នុងប្រទេសលីបង់ ។

ប្រទេសលីបង់ បានកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ ហើយចំនួននៃអ្នកឆ្លងរោគនៅក្នុងប្រទេសនេះ បានកើនឡើង៤៧៩នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន១៤នាក់ហើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top