ព័ត៌មានអន្តរជាតិ

លោកពូទីនប្រកាស ឲ្យនៅផ្ទះ ១អាទិត្យ ពលរដ្ឋរុស្សី យល់ច្រឡំថា ជាការអនុញ្ញាត ឲ្យវិស្សមកាល

បរទេស៖អត្ថបទមួយដែលត្រូវបាន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២ខែមេសានេះ បានសរសេរអំពីការយល់ច្រឡំដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពី ពលរដ្ឋរបស់ប្រទេសរុស្សីទៅនឹងសេចក្តីប្រកាសមួយរបស់ លោកប្រធានាធិបតីរុស្សីលោកពូទីនកាលពីថ្ងៃទី២៥ខែមិនាកន្លងមក។

ប្រភពដដែលបានសរសេរថា លោកប្រធានាធិបតីបានប្រកាសឲ្យពលរដ្ឋក្នុងការសម្រាករយៈពេល មួយសប្តាហ៍ក្នុងគោលបំណងដើម្បីប្រឆាំងទៅនឹងការ រាលដាលនៃវិរុសកូរ៉ូណាប៉ុន្តែ២ថ្ងៃក្រោយមកពលរដ្ឋរុស្សីចេះ តែបន្តនាំគ្នាទៅដើរកំសាន្តនៅទីសាធារណៈយ៉ាងច្រើនឡើងៗ ទៅវិញដោយកាសែត The New York Times បានសរសេរថាពលរដ្ឋរុស្សីទាំងនោះបាននាំគ្នា យល់ច្រឡំថាមេដឹកនាំរូបនេះអនុញ្ញាតិឲ្យធ្វើវស្សមកាលកំសាន្ត រយៈពេល១សប្តាហ៍។

ប៉ុន្តែភ្លាមៗរដ្ឋាភិបាលក្រមឡាំងបាន ធ្វើការប្រកាសបញ្ជាក់សាជាថ្មីថាការប្រកាសរបស់លោក ប្រធានាធិបតីគឺមានន័យថាឲ្យពលរដ្ឋរបស់ខ្លួនក្នុងការ ស្នាក់នៅក្នុងផ្ទះឬធ្វើការងារពីផ្ទះប៉ុណ្ណោះ។គួរបញ្ជាក់ថា មកដល់បច្ចុប្បន្នពលរដ្ឋរុស្សីដែលបានឆ្លងកូរ៉ូណាមានទៅ ដល់២៣៣៧នាក់មកហើយហើយចំនួនអ្នកបាត់បង់ជីវិត ក៏កើនទៅដល់១៧នាក់ផងដែរគិតត្រឹមថ្ងៃអង្គារ៕

ប្រែសម្រួល៖ស៊ុនលី

To Top