SINGAPORE៖ ក្រុមហ៊ុន ឬម្ចាស់ក្រុមហ៊ុន ណា ដែលមិនផ្តល់មធ្យោបាយ ងាយស្រួលសម្រាប់សមាជិកបុគ្គលិករបស់ខ្លួន ធ្វើការចេញពីផ្ទះ ទីកន្លែងដែល សមហេតុផលនោះទេ គឺអាចត្រូវជាប់ពន្ធនាគារ ឬពិន័យក្រោម ការផ្លាស់ប្តូរទៅ នឹងច្បាប់នៃការឆ្លងមេរោគ។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយកាល ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការបន្ថែមលើច្បាប់ ដែលបានចុះផ្សាយ នៅក្នុងព្រឹត្តិប័ត្ររដ្ឋាភិបាលនៅយប់ថ្ងៃពុធទី ១ ខែមេសា ចែងអំពីការដាក់ ទណ្ឌកម្មដល់ម្ចាស់ ក្រុមហ៊ុនប្រឈមមុខចំពោះការមិនណែនាំបុគ្គលិកឱ្យធ្វើការពីផ្ទះ នៅពេលដែលអាចធ្វើទៅបាន ឬមិនអនុវត្តវិធានការគម្លាតសុវត្ថិភាពនៅកន្លែងធ្វើការ ក្នុងចំណោម វិធានការផ្សេងទៀត។
ការរៀបចំការងារដែលអាចផ្លាស់ប្តូរ បានគឺមានគោលបំណងទប់ស្កាត់ ការរីករាលដាលនៃវីរុស COVID-១៩ នៅប្រទេសសិង្ហបុរី។
កាលពីថ្ងៃអង្គារលោកស្រី Josephine Teo រដ្ឋមន្រ្តីក្រសួងការងារ បាននិយាយថា ក្រុមហ៊ុនដែលមិនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ គឺអាចធ្វើទៅបានអាចប្រឈម នឹងបទបញ្ជាឈប់មិនឱ្យដំណើរការ ឬការពិន័យផ្សេងទៀត។
លោកស្រីបានបន្ថែមទៀតថា ក្រសួងការងារ គ្រោងនឹងមានមន្រ្តី អនុវត្តច្បាប់ជាង ១០០ នាក់ ដើម្បីធ្វើការត្រួតពិនិត្យលើក្រុមហ៊ុន នានាអំពីបញ្ហានេះ៕ ប្រែសម្រួលៈ ណៃ តុលា