បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានមានប្រសាសន៍ថា លោកនឹងមិនសងសឹក ចំពោះប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបិទមិនឲ្យនាំចេញ ម៉ាស់ប្រភេទ N95 ដែលការពារវេជ្ជបណ្ឌិត នឹងគិលានុប្បដ្ឋាយិកា មិនឲ្យឆ្លងវីរុសកូរ៉ូណា។
លោក Justin Trudeau បានថ្លែងនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា លោករំពឹងថា នឹងពិភាក្សាគ្នាជាមួយលោក ត្រាំ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ និងថា មន្ត្រីកាណាដា កំពុងតែធ្វើកិច្ចពិភាក្សាគ្នា ប្រកបដោយលក្ខណៈស្ថាបនា ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ ប្រចាំថ្ងៃរបស់លោក ក្នុងទីក្រុងអូតាវ៉ា លោកនាយករដ្ឋមន្ត្រី កាណាដារូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនសម្លឹងប្រើវិធានការ សងសឹក ឬក៏វិធានការ ដែលជាទង្វើប្រកបដោយ ការធ្វើទោសនោះទេ យើងដឹងថា វាកំពុងតែស្ថិតនៅក្នុង ផលប្រយោជន៍ របស់ប្រទេសយើងទាំងពីរ ដើម្បីធ្វើការងារសហការរួមគ្នា រក្សាសុវត្ថិភាព ពលរដ្ឋរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង