ព័ត៌មានអន្តរជាតិ

ប៉ូលីសហ្វីលីពីន បាញ់សម្លាប់បុរសម្នាក់ ល្មើសបម្រាមការពារជំងឺ មិនពាក់ម៉ាសការពារ និងដេញកាប់បុគ្គលិកពេទ្យភូមិ

បរទេស៖ ប៉ូលីស នៅក្នុងប្រទេសហ្វីលីពីន បានបាញ់សម្លាប់បុរសម្នាក់ ដោយសារតែមិនបានពាក់ម៉ាសការពារ និងបង្កហេតុជាមួយមន្រ្តី។ លោកប្រធានាធិបតី Duterte បានបញ្ជាឱ្យប៉ូលីសនិងយោធា បាញ់សម្លាប់ អ្នកណាម្នាក់ ដែលរំលោភលើបទបញ្ជា ដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ឬបណ្តាលឱ្យមានបញ្ហា ក្នុងកំឡុងពេលមានជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសអាយុ ៦៣ ឆ្នាំម្នាក់ត្រូវបានប៉ូលីសបាញ់សម្លាប់ នៅប្រទេសហ្វីលីពីន បន្ទាប់ពីគាត់មានការខឹងសម្បា ដែលត្រូវបានគេប្រាប់អោយគាត់ ពាក់ម៉ាសមុខការពារ ដែលនេះជាករណីដំបូង ដែលអាជ្ញាធររាយការណ៍ថា បានបាញ់ជនស៊ីវិល ពីបទរំលោភលើបម្រាម នៃការការពារការឆ្លងមេរោគ។

ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសនេះត្រូវបានគេជឿថា ស្រវឹងនៅពេលដែលគាត់ បានគំរាមអាជ្ញាធរភូមិ ដោយប្រើក្វាវមុតស្រួចមួយ នៅភាគខាងត្បូង ទីក្រុង Nasipit ក្នុងខេត្ត Agusan del Norte ។

របាយការណ៍របស់ប៉ូលីស បាននិយាយថា“ ជនសង្ស័យត្រូវបាន បុគ្គលិកសុខាភិបាល ក្នុងភូមិព្រមានថា មិនពាក់ម៉ាសបិទមុខ” ។ ជនសង្ស័យមានការខឹងសម្បារ ដោយនិយាយពាក្យជេរប្រមាថ ហើយទីបំផុតបានវាយប្រហារ បុគ្គលិកដោយប្រើកំាបិតក្វាវ៕
ប្រែសម្រួលៈ ណៃ តុលា

To Top