ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ថា យោងតាមតួលេខ ចុងក្រោយបង្អស់ដែលបាន មកពីប្រទេសទាំងពីរ បានឲ្យដឹងថា ករណីនៃការឆ្លងវីរុសកូរ៉ូណា ត្រូវបានគេបញ្ជាក់ថា ប្រទេសអេស្ប៉ាញ មានសរុបកើនដល់ ១២៤.៧៣៦នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យប្រទេសនេះ នាំមុខអ៊ីតាលី ដែលមានចំនួន១២៤.៦៣២ករណី ។
សរុបទៅ ការផ្លាស់ប្តូរនេះ អេស្ប៉ាញ ជាលើកដំបូងហើយ នៅក្នុងប្លុកអឺរ៉ុប និងជាប្រទេសលំដាប់លេខ២ បន្ទាប់ពីអាមេរិក នៅទូទាំងពិភពលោក នៅក្នុងលក្ខខណ្ឌ នៃករណីដែលត្រូវបានគេបញ្ជាក់ឲ្យដឹង ។
យោងតាមមជ្ឈមណ្ឌល ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាលកវិទ្យាល័យ Johns Hopkins University នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា មានអ្នកឆ្លងជាង៣០០.០០០នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ។
ប្រទេសអេស្ប៉ាញ និងអ៊ីតាលី ជាប្រទេសដែលមាន អ្នកមានករណីវីរុសកូរ៉ូណាខ្ពស់បំផុត នៅទ្វីបអឺរ៉ុប ហើយប្រទេសទាំងពីរ បានរងគ្រោះធ្ងន់ធ្ងរបំផុត
នៅប្លុកប្រទេសនៅអឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា