ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក​ កំពុងបន្ដកិច្ចចរចា ចែករំលែក ចំណាយយោធា​ ក្រោយបរាជ័យ ឈានដល់កិច្ចព្រមព្រៀង ជាបន្ដបន្ទាប់

សេអ៊ូល៖​ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិក មួយរូបបានលេីកឡេីងថាការចរចារ ការចែករំលែក ការចំណាយលើវិស័យ ការពារជាតិ រវាងកូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក​  កំពុងបន្តដើម្បីធានានូវកិច្ចព្រមព្រៀង ប្រកបដោយផលប្រយោជន៍​ និងស្មើភាពគ្នា សម្រាប់ភាគីទាំងពីរ។

សេចក្តីរាយការណ៍ ព័ត៌មានរបស់កូរ៉េខាងត្បូង​ បានលើកឡើងនៅមុននេះថាប្រទេសទាំងពីរ បានឈានដល់ការ ព្រមព្រៀងគ្នាមួយ​ ស្តីពីការចែករំលែក ចំណាយសម្រាប់ការឈរជើង របស់កងទ័ពអាមេរិក ចំនួន ២៨.៥០០ នាក់នៅក្នុងសម្ព័ន្ធមិត្ត អាស៊ីហើយអាចប្រកាស វានៅដើមថ្ងៃទី០១ ខែមេសា​ ប៉ុន្ដែមិនមានលទ្ធផលនោះទេ។

លោក​ Clarke Cooper ឧបការីរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការនយោបាយយោធា បានលេីកឡេីងថា ការចរចាមិនដែលឈប់នោះទេ​ ហើយកំពុងត្រូវបាន ធ្វើឡើងស្ទើរតែទាំងអស់៕
ដោយ​ ឈូក​ បូរ៉ា

To Top