ស៊ិនហួ៖ បុរសម្នាក់និងកូនៗ បានជូនផ្កាដល់បុព្វបុរស នៅមុខវិមានអនុស្សាវរីយ៍ របស់ទុក្ករបុគ្គល (អ្នកដែលបានលះបង់ជីវិត ប្រឆាំងនឹងជំងឺកូវីដ១៩) Hunan ក្នុងទីក្រុង Changsha ខេត្តហ៊ូណាន ប្រទេសចិន កាលពីថ្ងៃទី៤ ខែមេសាឆ្នាំ ២០២០ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រជាជនបានមកឧទ្យាន Hunan Martyrs Park ដើម្បីឧទ្ទិសកុសលដល់ទុក្ករបុគ្គល ក្នុងឱកាសនៃពិធីសែនផ្នូរ ដែលត្រូវបានគេស្គាល់ថាជាពិធីបុណ្យ ឆេងម៉េង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមេសា ។
សូមជម្រាបថា ប្រទេសចិនបានធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិមួយ កាលពីថ្ងៃសៅរ៍សម្រាប់ទុក្ករបុគ្គល ដែលបានស្លាប់ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩ ហើយជនរួមជាតិដែលបាន ស្លាប់ដោយសារជំងឺឆ្លងនេះ។ នេះបើយោងតាមក្រុមប្រឹក្សារដ្ឋ។
ក្នុងអំឡុងពេលពិធីរំលឹកនោះ ទង់ជាតិ បានបង្ហូតត្រឹមពាក់កណ្ដាលដង នៅទូទាំងប្រទេស និងនៅគ្រប់ស្ថានទូតចិន និងស្ថានកុងស៊ុលនៅបរទេស ហើយសកម្មភាពកម្សាន្តសាធារណៈ នឹងត្រូវផ្អាកនៅទូទាំងប្រទេស ៕
ប្រែសម្រួលៈ ណៃ តុលា