Covid-19

អ៊ីតាលី អេស្ប៉ាញ និងបារាំង មានកំណត់ត្រា កំណើនទាបខ្លាំងឡើង ក្នុងចំនួនអ្នកស្លាប់ពីកូរ៉ូណា

បរទេស ៖ ស្របពេលការផ្ទុះឆ្លង នៃមេរោគកូរ៉ូណា មានការកើនខ្លាំងឡើង នៅទូទាំងពិភពលោក អត្រា នៃចំនួនអ្នកស្លាប់ បានធ្លាក់ចុះជាខ្លាំង ដ៏គួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសអឺរ៉ុបទាំង៣ ដែលរងការវាយប្រហារខ្លាំងក្លាបំផុត នៅតំបន់អឺរ៉ុប គឺប្រទេសអ៊ីតាលី អេស្ប៉ាញ់ និងបារាំង ។

នៅក្នុងចំណោមករណីស្លាប់ចំនួន៦៩.៣៤៦ករណី បណ្ដាលពីការផ្ទុះឆ្លងនៃវីរុសកូវីដ១៩នោះ ប្រទេសអ៊ីតាលីស្ថិតនៅលើកំពូលតារាង ដោយមានករណីស្លាប់ចំនួន១៥.៨៨៧ អេស្ប៉ាញជាប់លំដាប់ទីពីរ មានចំនួនអ្នកស្លាប់១២.៤១៨ និងបារាំងជាប់ចំណាត់ថ្នាក់លេខ៤ មានអ្នកស្លាប់៨.០៧៨។

គួរបញ្ជាក់ថា នៅទូទាំងពិភពលោកមានករណីកូវីដ១៩ចំនួន១.២៦៩.២៨៤ករណី និងចំនួន២៦១.២០០ បានជាសះស្បើយពីជម្ងឺ អត្រាស្លាប់ក្នុងពេល២៤ម៉ោង គឺ៧.២ភាគរយ ហើយនៅថ្ងៃអាទិត្យថ្មីៗនេះ អ៊ីតាលី បានរាយការណ៍កំណើន ៣,៤ភាគរយ អេស្ប៉ាញ៤,១ភាគរយ និងបារាំងកើន៤,៦ភាគរយ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top