Covid-19

លោក អាបេ នឹងប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន យ៉ាងយូរបំផុត នៅថ្ងៃអង្គារ

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ នឹងប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ជុំវិញការឆ្លងរីករាលដាល នៃមេរោគកូរ៉ូណា យ៉ាងយូរបំផុតនៅ ថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលចំនួនការឆ្លង បានកើនដល់១.០០០នាក់ នៅក្នុងទីក្រុងតូក្យូ។

ទីភ្នាក់ងារសារព័ត៌មានជប៉ុន Yomiuri បានរាយការណ៍ថា លោក អាបេ ទំនងជាងនឹងប្រកាសប្រាប់ អំពីផែនការ ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន របស់លោកនៅថ្ងៃចន្ទនេះ។ សម្ពាធកំពុង តែកើនឡើងជាខ្លាំង លើរដ្ឋាភិបាលជប៉ុន ក្នុងការបង្កើតចំណាត់ការ ទប់ស្កាត់ការឆ្លងបន្ត ស្របពេលដែលសន្ទុះនៃការឆ្លងកូវីដ១៩ នៅតែបន្តមានសន្ទុះកើនលឿន។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានឲ្យដឹងថា ប្រជាជនជប៉ុនជាង៣.៥០០នាក់ ត្រូវតេស្តឃើញមានផ្ទុកមេរោគកូរ៉ូណា ហើយ៨៥នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែវីរុសកូវីដ១៩នេះ នៅក្នុងប្រទេសជប៉ុន៕

ប្រែសម្រួល៖ប៉ាង កុង

To Top