ព័ត៌មានអន្តរជាតិ

Lockheed Martin ទទួលបានកុងត្រាផលិត F-16 តម្លៃ៥១២លានដុល្លារ ឲ្យទៅប៊ុលហ្គារី

បរទេស៖ ក្នុងពេលដែលស្ថានភាព វាយលុកជំងឺរាតត្បាត កូរ៉ូណា លើពិភពលោក ហាក់មិនថមថយនោះ ប៉ុន្តែក្រុមហ៊ុនផលិតយន្តហោះ ធំបំផុត របស់អាមេរិក Lockheed Martin Corp ហាក់មិនសូវប៉ះពាល់ អាជីវកម្មរបស់ខ្លួន ឡើយ ដោយជាបន្តបន្ទាប់ ទទួលបានកុងត្រាថ្មីៗ។

ប៉ុន្មានថ្ងៃសប្តាហ៍មុន ក្រុមហ៊ុនទើបទទួលបាន កុងត្រាតម្លៃរាប់ពាន់លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក ក្នុងការផលិតយន្តចម្បាំងជាច្រើនគ្រឿង ហើយនៅថ្ងៃសៅរ៍ទី៤ ខែមេសានេះ ក្រុមហ៊ុនក៏បានប្រកាសដែរថា បានទទួលកុងត្រាថ្មីមួយទៀត ពីប្រទេសប៊ុលហ្គារី ក្នុងការផលិតយន្តហោះចម្បាំងប្រភេទ F-16ចំនួន ៨គ្រឿងផងដែរ។

គួរបញ្ជាក់ដែរថាកុងត្រានេះ មានទំហំដល់ទៅ៥១២លានដុល្លារ។ ទីផ្សារហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា មានការកើនឡើង ប្រមាណជា១៨,១ភាគរយ កាលពីឆ្នាំទៅទោះបីជាទំហំ ទីផ្សាររបស់ឧស្សាហកម្ម ផលិតយន្តហោះ បានធ្លាក់ចុះដល់ទៅ៣៤,២ភាគរយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top