Covid-19

របាយការណ៍៖ ជប៉ុននឹងប្រកាស ប្រទេសស្ថិតក្នុងគ្រា មានអាសន្ន នៅថ្ងៃទី៨ ខែមេសា អំឡុងពេលការរីករាល ដាលជំងឺកូវីដ១៩

មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូបានរាយការណ៍នៅថ្ងៃចន្ទ ដោយដកស្រង់ សំដីមន្ត្រីរដ្ឋាភិបាលថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ គ្រោងនឹងប្រកាសអំពី ភាពអាសន្ននៅក្នុងប្រទេស នៅថ្ងៃពុធនេះ ដើម្បីទប់ស្កាត់ការរីករាលដាល យ៉ាងឆាប់រហ័សនៃជំងឺកូវីដ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រកាសអំពីស្ថានភាព អាសន្ននឹងអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋាន ប្រាប់ពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ មិនចូលរួមព្រឹត្តិការណ៍ សាធារណៈនិង អនុវត្តតាមតម្រូវការអនាម័យ។ ទោះយ៉ាងណាក៏ដោយវានឹង មិនមានការពិន័យ ចំពោះការខកខានមិនបានគោរព តាមតម្រូវការនិងអនុសាសន៍បែបនេះ នៅក្នុងប្រទេសជប៉ុនទេ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ការសង្គ្រោះបន្ទាន់នឹងទាក់ទងទីក្រុងធំ ៗ គឺតូក្យូនិងអូសាកា។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមប្រភពពីរដ្ឋាភិបាល បានអោយដឹងថា លោកអាបេ ត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់ប្រជាជាតិនៅថ្ងៃអង្គារនេះ ហើយស្ថានភាពអាសន្ននឹងចូលជាធរមាន ចាប់ពីថ្ងៃពុធនេះតទៅ។ នាយករដ្ឋមន្រ្តីជប៉ុន នឹងបញ្ជាក់ពីតំបន់ណាមួយ ដែលនឹងត្រូវកំណត់គោលដៅ និងរយៈពេលប៉ុន្មានដែលត្រូវដាក់ចេញ។

សូមជម្រាបថា ប្រទេសជប៉ុនមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤.៥៦៣នាក់ គិតមកត្រឹមថ្ងៃអាទិត្យ និងមាន ១០៤នាក់ស្លាប់ នៃការការពារ សិទ្ធិមនុស្សចំនួន ១៩ ករណីគិតត្រឹមថ្ងៃអាទិត្យ ដោយមានអ្នកស្លាប់ចំនួន ១០៤ នាក់។ នៅទីក្រុងតូក្យូ តែមួយ បានបញ្ជាក់ថាមានការឆ្លងថ្មីចំនួន ១៤៣ ករណីកាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យរដ្ឋធានីនេះ មានអ្នកឆ្លងសរុបមានចំនួន ១.០៣៣ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top