សឹង្ហបុរី៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសសិង្ហបុរីបានដាក់កម្មករ ចំណាកស្រុកជិត ២ ម៉ឺននាក់ ឱ្យនៅដាច់ដោយឡែកពីគេ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីការកើនឡើង នៃការឆ្លងមេរោគ Covid-19 ត្រូវបានរកឃើញ នៅក្នុងអន្តេវាសិកដ្ឋាន កន្លែងស្នាក់នៅរបស់ពួកគេ។
យោងតាមសារព័ត៌មាន The New Straits Times ចេញផ្សាយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ទីក្រុងនេះបានរក្សាការរាលដាល នៃវីរុសយ៉ាងខ្លាំង ឱ្យនៅក្រោមការគ្រប់គ្រង តាមរយៈរបប នៃការធ្វើតេស្ត៍និង តាមដានទំនាក់ទំនងរបស់អ្នកដែលឆ្លង ប៉ុន្តែករណីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
អាជ្ញាធរបានប្រកាសពីការឆ្លងថ្មីចំនួន ១២០ នាក់កាលពីថ្ងៃអាទិត្យ ដែលជាតួលេខខ្ពស់បំផុត សម្រាប់មួយថ្ងៃ ដោយភាគច្រើនជាប់ទាក់ទង នឹងកន្លែងគេងរបស់ពលករបរទេស។
មន្ត្រីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគារស្នាក់នៅចំនួន ២ ដែលមានកម្មករចំនួន ១៩.៨០០ នាក់ត្រូវបានដាក់ឱ្យនៅដាច់ពីគេហើយ អ្នករស់នៅកន្លែងណាមួយជាប្រក្រតី នឹងត្រូវបានផ្តល់ការគាំទ្រ នៅនឹងកន្លែងអាហារនិងគ្រឿងផ្គត់ផ្គង់ចាំបាច់។
មានកម្មករសំណង់បរទេស ប្រមាណ ២៨០.០០០ នាក់នៅក្នុងរដ្ឋនេះ មកពីប្រទេសជាច្រើនរួមមានប្រទេស បង់ក្លាដែសនិងចិន ដែលមានបន្ទប់ជាច្រើន នៅក្នុងបន្ទប់រួមគ្នា នៅក្នុងអគារអន្តេវាសិកដ្ឋានធំ ៗ ។
សេចក្តីថ្លែងការណ៍រួមពីក្រសួង រដ្ឋាភិបាលចំនួនពីរបាននិយាយថា“ កិច្ចប្រឹងប្រែងកំពុងដំណើរការនៅក្នុងអន្តេវាសិកដ្ឋានធំ ៗ ដើម្បីកាត់បន្ថយដង់ស៊ីតេនៃកម្មករនិយោជិក ដោយពួកគេផ្ទេរ ទៅកន្លែងស្នាក់ផ្សេង ក្នុងអំឡុងពេលនេះ” ។
សូមជម្រាបថា ក្រុមមន្រ្តីបានបន្ថែមថា បុគ្គលនឹងបន្តទទួលបានប្រាក់ខែ ខណៈដែលពួកគេត្រូវបានគេផ្តាច់។ រហូតមកដល់ពេលនេះប្រទេសសឹង្ហបូរី បានរាយការណ៍ថា មានករណីឆ្លងវីរុសចំនួន ១.៣០៩ ករណី ក្នុងនោះមានមនុស្ស ៦ នាក់បានស្លាប់។
ចាប់ពីសប្តាហ៍ក្រោយទៅ សាលារៀននិងកន្លែងធ្វើការភាគច្រើន នៅក្នុងរដ្ឋដែលមានទ្រព្យសម្បត្តិច្រើននេះ នឹងត្រូវបិទទ្វារក្នុងគោលបំណង រារាំងការរីករាលដាលនៃវីរុសនេះ៕
ប្រែសម្រួលៈ ណៃ តុលា