បរទេស៖ នៅព្រឹកថ្ងៃនេះក្រសួងសុខាភិបាល ឥណ្ឌាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដែលទាក់ទង នឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាបាន កើនឡើងដល់ ១០៩ នាក់ ខណៈដែលមនុស្សចំនួន ៤៩០ នាក់បានធ្វើតេស្ត៍វិជ្ជមានក្នុងរយៈពេល ២៤ ម៉ោង ដែលធ្វើឱ្យចំនួនអ្នងឆ្លងមេរោគនេះសរុបកើនឡើងដល់ ៤.០៦៧ នាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីឥណ្ឌាដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Narendra Modi បានអនុម័តលើការធ្វើវិសោធនកម្មកាត់បន្ថយប្រាក់ខែសមាជិកសភាចំនួន ៣០ ភាគរយ ក្នុងរយៈពេលមួយឆ្នាំ ចំពេលមានការរីករាលដាលនៃជំងឺកូរីដ ១៩ ឬ វីរុសកូរ៉ូណា។
យោងតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងចាក់ផ្សាយ លោក Prakash Jawadekar គឺ ប្រាក់ដែលបានរក្សាទុកទាំងអស់នឹងត្រូវបញ្ចូលទៅក្នុងមូលនិធិរួម ហើយមិនអាចដកប្រាក់បានទេបើគ្មានការយល់ព្រមពីសភា។
សូមជម្រាបថា « សមាជិកសភាទាំងអស់ នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីទាំងអស់ កំពុងមានអារម្មណ៍ថា សេចក្តីសប្បុរស គឺត្រូវតែចាប់ផ្តើមនៅក្នុងប្រទេស។ ដូច្នេះយើងបានសំរេចថាយើងនឹងកាត់បន្ថយប្រាក់ខែរបស់យើងចំនួន ៣០ភាគរយ។ ដូចគ្នានេះដែរអភិបាលខេត្តក៏នឹងមិនយកប្រាក់ខែ ៣០ភាគរយ សម្រាប់រយៈពេលមួយឆ្នាំដែរ” ៕ប្រែសម្រួលៈ ណៃ តុលា