Covid-19

ចិនប្តេជ្ញាពង្រឹងការគ្រប់គ្រង វីរុសកូរ៉ូណា នៅតាមព្រំដែនផ្លូវគោក ស្របពេលករណី ឆ្លងកើនឡើង

បរទេស៖ ក្រោយកិច្ចប្រជុំមួយដែលមាន លោកនាយករដ្ឋមន្ត្រី Li Keqiang ជាអធិបតី រដ្ឋាភិបាលចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ប្រទេសចិននឹងធ្វើការងារ ដើម្បីធ្វើការទប់ស្កាត់បន្ថែមទៀត នូវករណីវីរុសកូរ៉ូណាដែលនាំចូលមក តាមច្រកព្រំដែនផ្លូវគោក។ 

តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិននោះ បាននិយាយប្រាប់ថា ហានិភ័យនៃវីរុសដែលត្រូវគេនាំចូលមកប្រទេសចិន តាមច្រកព្រំដែនគោក កំពុងតែមានការកើនឡើង ហើយចំនួននៃករណីបែបនេះ មានការកើនឡើងលើសករណីដែលគេកត់ត្រានៅតាម អាកាសយានដ្ឋាននានា ក្នុងពេលថ្មីៗនេះ។ 

គួរបញ្ជាក់ថា នៅក្នុងចំណោមករណីវីរុស ដែលត្រូវបាននាំចូលទៅចំនួន៣៨ករណី ដែលមានអាការៈរោគត្រូវបានគេកត់ត្រា នៅប្រទេសចិនដីគោក កាលពីថ្ងៃអាទិត្យ ករណីចំនួន២០ បានមកដល់ខេត្ត Heilongjiang ស្ថិតនៅភាគឦសានប្រទេស ក្រោយធ្វើដំណើរឆ្លងតាមផ្លូវគោកពីទីក្រុង Vladivostok ប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ ប៉ាង កុង 

To Top