បរទេស៖ The Dailymail ចេញផ្សាយនៅថ្ងៃចន្ទ ទី៦ ខែមេសានេះបានឲ្យដឹងថាអ្នកជំងឺប្រមាណជា ៥១នាក់ ដែលបានជាសះស្បើយពីជំងឺឆ្លងវីរុសកូរ៉ូណានៅក្នុង ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តរកឃើញវិជ្ជមានសាជាថ្មី ឡើងវិញកំពុងបាន បង្កើនទៅជាការភ័យខ្លាចថាវីរុសអាច នឹងធ្វើឱ្យសកម្មឡើងវិញ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង ជំងឺរាតត្បាតនៃប្រទេសកូរ៉េCenter for Disease Control and Prevention (KCDC) បានបញ្ជាក់ថា វិរុសនេះទំនងជាមានសកម្មភាពឡើងវិញដោយខ្លួនឯងមិនមែនដោយសារតែ អ្នកជំងឺទាំងនោះទៅធ្វើសកម្មភាពឆ្លងពីអ្នកជំងឺផ្សេងឡើយ ហើយសង្ស័យថា វិរុសទាំងនោះទំនងជាអាចមានសមត្ថភាព ក្នុងការលាក់ខ្លួននៅក្នុងកោសិការបស់មនុស្សផង។
ប៉ូន្តែមកដល់ពេលនេះ ក្រុមការងារជំនាញនៅមិនទាន់ អាចធ្វើការសន្មតជាផ្លូវការអំពីមូលហេតុនេះឡើយ ហើយក៏មិនមានលទ្ធផលធ្វើតេស្តទៅដូចដែរ ការសង្ស័យនោះដែរ ពេលពួកគេបានធ្វើតេស្តវិរុសនេះជាមួយនឹងសត្វស្វា ប៉ុន្តែមានការលើកឡើង ផ្សេងមួយទៀតថាករណីការពិនិត្យមិនត្រឹមត្រូវ ទើបអាចឲ្យយើងឃើញមានករណីវិជ្ជមានជាលើកទី២បែបនេះ ចំពោះអ្នកជំងឺដដែលហើយជាមធ្យមករណីនេះអាចកើតឡើង១ ក្នុងចំណោម៥ផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី