ព័ត៌មានអន្តរជាតិ

នារីរកស៊ីផ្លូវភេទ ជាជនបរទេស រាប់ពាននាក់ កំពុងធ្លាក់ខ្លួនអត់កន្លែង ស្នាក់នៅ ក្នុងប្រទេសអាល្លឺម៉ង់

បរទេស ៖ នៅថ្ងៃសៅរ៍ទីខែមេសានេះ សារព័ត៌មានបានចុះផ្សាយថា នារីរកស៊ីជាជនបរទេស រាប់ពាន់នាក់ កំពុងតែជាប់គាំង នៅក្នុងប្រទេសអាល្លឺម៉ង់ និងខ្លះថែមទាំងមិនមានផ្ទះសំបែង ឬបន្ទប់គេងឡើយ ជាពិសេសនៅក្រោយពេល ដែលផ្ទះបនទាំងអស់ ត្រូវបានរដ្ឋាភិបាលបិទ។

មិនអាចត្រឡប់ ទៅស្រុកកំណើត បានហើយចំណូល ក៏មិនមានផ្ទះគេង ក៏មិនមានផងដែរ ។ ការរកស៊ីផ្លូវភេទ នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានក្លាយទៅជាសកម្មភាព អាជីវកម្មស្របច្បាប់ជិត៣ទសវត្ស មកហើយ ប៉ុន្តែដោយសារតែស្ថានភាពឆ្លង នៃជំងឺកូរ៉ូណា មានសភាពធ្ងន់ធ្ងរពេក ទើបទាំងភោជនីយដ្ឋានក្លឹបរាត្រី ព្រមទាំងអាជីវកម្ម តូចតាចទាំងនេះ ត្រូវបានបិទជាពិសេសផ្ទះបន ។

នារីម្នាក់ ដែលសុំ មិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នាងជាជនជាតិប៉ូឡូញ បានមករកស៊ីផ្លូវភេទ នៅទីនេះជាច្រើនឆ្នាំ មកហើយដោយជារៀងរាល់ថ្ងៃ នាងត្រូវចំណាយលុយ៩៧ដុល្លារ ក្នុងមួយបន្ទប់នៅផ្ទះបន ដើម្បីធ្វើការណាត់ជួបភ្ញៀវ ដែលគេងជាមួយនាង និងជាកន្លែងសម្រាប់គេងខ្លួនឯង តែម្តងប៉ុន្តែក្រោយបិទនាងបានទៅគេង ជាមួយនឹងមេកានៅផ្ទះបន បានមួយរយៈដែលមុនពេលក្លាយ ជាមនុស្សអត់កន្លែងគេង៕

ប្រែសម្រួល៖ស៊ុនលី

To Top