Covid-19

អ៊ីស្រាអ៊ែល និងចិនសហការគ្នា បង្កើតមន្ទីរពិសោធន៍ ដែលអាចមានពិនិត្យ រកវិរុសកូរ៉ូណា ៣០០០នាក់ ក្នុងមួយថ្ងៃ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី៦ ខែមេសានេះបានឲ្យដឹងថា ក្រុមបច្ចេកវិទ្យាសុខាភិបាល របស់អ៊ីស្រាអ៊ែល AID Genomics នឹងចាប់ផ្តើមធ្វើការងារ ជាមួយនឹងក្រុមហ៊ុនចិន BGI Genomics ដើម្បីរៀបចំមន្ទីរពិសោធន៍ សម្រាប់ការងារតេស្តវិរុស កូរ៉ូណា នៅក្នុងតំបន់ហ្គាស្សា ។

AID Genomics បានប្រកាសថា មន្ទីរពិសោធន៍ ជាបន្ទាន់មួយនេះនឹងធ្វើឡើង និងស្របទៅតាមកិច្ចព្រមព្រៀងគ្នា រវាងអាជ្ញាធរ នៃប្រទេសអ៊ីស្រាអ៊ែល និងរដ្ឋប៉ាឡេស្ទីន ហើយតាមការអះអាង បានបញ្ជាក់ទៀតថា សមត្ថភាពរបស់មន្ទីរពិសោធន៍ នេះនឹងអាចធ្វើតេស្តមនុស្ស បានទៅដល់៣០០០នាក់ ក្នុងមួយថ្ងៃ។

គួរឲ្យដឹងដែរថា AID Genomic បង្កើតឡើងក្នុងឆ្នាំ២០១៤ ស្ថិតនៅក្នុងទីក្រុងRehovot មានជំនាញពិសេសក្នុងកិច្ចការងារព្យាបាល ជំងឺមហារីក ចំណែកឯBGI Genomics បង្កើតឡើងក្នុងឆ្នាំ១៩៩៩ មានមូលដ្ឋាន ក្នុងទីក្រុងShenzhen ប្រទេសចិន ។ មកដល់ពេលនេះAID បានផ្គត់ផ្គង់សំភារៈពេទ្យ ការពារវិរុសកូរ៉ូណា ដែលផលិតដោយ BGI រាប់រាយពាន់ មកហើយនៅក្នុង ប្រទេសអ៊ីស្រាអ៊ែល៕

ប្រែសម្រួល៖ស៊ុនលី

To Top