Covid-19

ពលរដ្ឋចិនរាប់លាននាក់ ចាប់ផ្តើមសម្រុកដើរ លេងចុងសប្តាហ៍ មិនបារម្ភនឹងកូរ៉ូណាឡើយ ទោះបីមានបម្រាមក្តី

បរទេស ៖ នៅថ្ងៃចន្ទទី៦ ខែមេសានេះទូរទស្សន៍ BBC បានចេញផ្សាយថា មនុស្សជាច្រើនបានធ្វើការប្រមូលផ្តុំគ្នា នៅតាមតំបន់ទេសចរណ៍ ដ៏ពេញនិយមនិងទីក្រុងធំ ៗ នៅទូទាំងប្រទេសចិន កាលពីចុងសប្តាហ៍ នៃថ្ងៃឈប់ សម្រាក បើទោះបីជាមានការព្រមាន ពីអាជ្ញាធរសុខាភិបាលថា ហានិភ័យដែលបណ្តាល មកពីការឆ្លងរាលដាល នៃជំងឺកូរ៉ូណា នៅតែអាចកើតមានក្តី ។

រូបភាពជាច្រើន ដែលត្រូវបានថត ពីពីឧទ្យានភ្នំ Huangshan ក្នុងខេត្ត Anhui កាលពីថ្ងៃសៅរ៍ បានបង្ហាញថា មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធម្មតា ជាមួយគ្នាទាំងដែលភាគច្រើន នៅបន្តពាក់ម៉ាស ដើម្បី ចង់ទទួលបទពិសោធន៍ ស្រស់ស្រាយសាជាថ្មី ក្រោយពីការរឹតត្បិតការធ្វើដំណើរ និងវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង រាប់សិបខែ មកហើយនោះ។

យោងតាមក្រុមអាជ្ញាធរ បានបញ្ជាក់ថា ការចូលមកទស្សនា របស់ពលរដ្ឋចិន បានចាប់ផ្តើមធ្វើឡើងភ្លាមៗ ហើយមានថ្ងៃខ្លះចាប់ផ្តើមតាំង តែពីម៉ោង៧ព្រឹកហើយថ្ងៃខ្លះ មានមនុស្សកើនឡើង ដល់ទៅ២០០០០នាក់ គឺជាចំនួនកំណត់បើមិនដូចនេះវា នឹងកើនឡើងខ្លាំងហួស ការគ្រប់គ្រងជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top