ព័ត៌មានអន្តរជាតិ

ប្រធាន WHO ស្នេីកូរ៉េខាងត្បូង ដេីរតួនាទីនាំមុខគេ ប្រឆាំងនឹងមេរោគកូវីដ-១៩ និងឲ្យប្រទេសដទៃទៀតរៀនសូត្រតាម

យូអិន៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ប្រធានទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានស្នើសុំឱ្យប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន ឈានមុខគេនៅក្នុងសង្គ្រាមពិភពលោក ប្រឆាំងនឹងមេរោគកូវីដ-១៩ ដើម្បីឱ្យប្រទេសដទៃទៀត អាចដើរតាមគន្លងរបស់ប្រទេសលោក។

ថ្លែងតាមទូរស័ព្ទជាមួយលោក មូន អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានលេីកឡេីងថា “យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” របស់កូរ៉េខាងត្បូងដែលពាក់ព័ន្ធនឹងការធ្វើតេស្តិ៍ ការធ្វើរោគវិនិច្ឆ័យ និងការតាមដាន កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតី Cheong Wa Dae លោក Kang Min-seok បានលេីកឡេីងថា លោកបានស្នើឱ្យលោកប្រធានាធិបតី មូន ព្យាយាមជំរុញមេដឹកនាំពិភពលោកឱ្យរៀនសូត្រពី វិធីសាស្ត្ររបស់កូរ៉េខាងត្បូង ៕

ដោយ ឈូក បូរ៉ា

To Top