ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អង់គ្លេស ពិភាក្សាគ្នា ពីកិច្ចសហប្រតិបត្ដិការ ប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩

សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha និងសមភាគី អង់គ្លេសលោកស្រី Dominic Raab បានធ្វើកិច្ចសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថាលោកស្រី កាង បានបង្ហាញពីបំណងប្រាថ្នា របស់លោកស្រី សម្រាប់ការជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័ស របស់លោកនាយករដ្ឋមន្រ្តី អង់គ្លេសលោក Boris Johnson ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបន្ទាប់ពីបានធ្វើ តេស្តមេរោគវីរុសនេះ។

លោកស្រី កាង បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីរក្សាកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរក្សាផ្លូវហោះហើរត្រង់របស់ពួកគេ ដើម្បីធានាថា គ្មានការរំខាននៅក្នុងការ ផ្លាស់ប្តូរមនុស្ស ទោះបីមានវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ៕
ដោយ ឈូក បូរ៉ា

To Top