ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ឥណ្ឌូនេស៊ី​ ត្រៀមចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដេីម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ច

សេអ៊ូល៖ កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទបានយល់ព្រមរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនាពេលអនាគត ដើម្បីអនុវត្តវាឱ្យបាន ឆាប់រហ័សតាមមធ្យោបាយមួយដែល ជួយកាត់បន្ថយការធ្លាក់ចុះ នៃសេដ្ឋកិច្ចពីការឆ្លងរាតត្បាតថ្មី។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Yoo Myung-hee បានលេីកឡេីងថា “សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ដើម្បីរក្សាចង្វាក់ផ្គត់ផ្គង់សកល និងដើម្បីធានាបាននូវ ការធ្វើដំណើររបស់ មន្រ្តីជំនួញសំខាន់ៗ” ។

ស្របតាមកិច្ចខិតខំប្រឹងប្រែង ដើម្បីជំនះភាពជឿនលឿន ខាងសេដ្ឋកិច្ចប្រទេសទាំងពីរ បានព្រមព្រៀងគ្នារៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយដែលកំពុងទន្ទឹងរង់ចាំនៅកាលបរិច្ឆេទដំបូង ដែលអាចធ្វើទៅបានបន្ទាប់ពី ស្ថានការណ៍ជំងឺមានស្ថេរភាពនេះបើយោងតាម ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពល ៕

ដោយ ឈូក បូរ៉ា

To Top