បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ដំណើរជំរុញបង្កើតសន្តិភាព អាហ្វហ្គានីស្ថានដឹកនាំ ដោយសហរដ្ឋអាមេរិក បានឃើញមានភាពរីកចម្រើនឡើង ចាប់តាំងពីលោកបានធ្វើដំណើរ ទស្សនកិច្ចទីក្រុងកាប៊ុល កាលពីខែមុន ដើម្បីជំរុញលើកទឹកចិត្ត ប្រធានាធិបតីអាហ្វហ្គានីស្ថាន និងសត្រូវនយោបាយដ៏ចម្បងរបស់លោក ឲ្យបញ្ចប់ជម្លោះដណ្ដើម ការដឹកនាំរបស់ពួកគេ។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា លោក Mike Pompeo បាននិយាយប្រាប់សន្និសីទ ក្រសួងការបរទេសមួយដូច្នេះថា “យើងបានបង្កើតឲ្យមានភាពវវិត្តរីកចម្រើនខ្លះៗ ប៉ុន្តែយើងឃើញពួកគេមានសកម្មភាព នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ យើងឃើញសេចក្តីថ្លែងការណ៍ ដែលបានចេញ”។
“ខ្ញុំមានទំនុកចិត្តជឿជាក់ថា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ យើងនឹងមានរឿងដែលហាក់ជាការបោះជំហានថយក្រោយ ប៉ុន្តែខ្ញុំក៏សង្ឃឹមថា គ្រប់ភាគីទាំងអស់ មានភាពស្មោះត្រង់ និងចង់បានអ្វីដែលល្អ ឲ្យដល់ប្រជាជនរបស់ ប្រទេសអាហ្វហ្គានីស្ថានផងដែរ” ៕
ប្រែសម្រួល៖ ប៉ាង កុង