ព័ត៌មានអន្តរជាតិ

ធ្វេីយ៉ាងណានៅពេល ត្រូវដាក់ខ្លួនឲ្យនៅដាច់ឆ្ងាយពីគេ​ ប៉ុន្ដែមិនមានអារម្មណ៍ឯកោ

តូក្យូ៖​ ជាមួយនឹងការរឹតបន្តឹងដែលទាក់ទងទៅនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩​ ដែលធ្វើឱ្យមនុស្សរាប់លាននាក់ជាប់នៅក្នុងផ្ទះរបស់ពួកគេ​ សូម្បីតែអ្នកដែលហៅខ្លួនឯងថា​ ជាអ្នកណែនាំក៏កំពុងមានអារម្មណ៍ប៉ះពាល់ពីការដាច់ឆ្ងាយទាំងរាងកាយ​ និងការគិតផងដែរ។ 

តើមាននរណាម្នាក់មានអារម្មណ៍ស្រឡាំងកាំងឥតឈប់ឈរ​ ឬមើលព័ត៌មានថ្មីៗធ្វើឱ្យងងុយគេង​ ឬភ្ញាក់ពីព្រលឹមនៅពេលព្រឹកមានអារម្មណ៍ថប់បារម្ភបង្ហាញថា​ ពួកគេកំពុងជួបប្រទះ​ ឬកំពុងអភិវឌ្ឍបញ្ហាសុខភាពផ្លូវចិត្តដែរឬទេ?

លោក​ Masaki Nishida ជាគ្រូពេទ្យវិកលចរិក​ និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Waseda មានលេីកឡេីងថា“ មិនមែននោះទេ​ ទាំងនេះគឺជារឿងធម្មតាទាំងស្រុងប្រតិកម្មរបស់មនុស្សចំពោះស្ថានភាពមិនប្រក្រតីទាំងស្រុង”។ 

 ប្រសិនបើអ្នកមានអារម្មណ៍ឯកោសូមនិយាយជាមួយមិត្តភក្តិ​ និងក្រុមគ្រួសារតាមទូរស័ព្ទ​ ឬទំរង់នៃការទំនាក់ទំនងដែលមានបច្ចេកវិទ្យា៕ដោយ​ ឈូក​ បូរ៉ា

To Top