Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ ចំនួននៃអ្នកស្លាប់ ដោយជំងឺកូវីដ១៩ នៅទូទំាងពិភពលោក មានរហូតដល់ជាង៨០.០០០នាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ថា យោងតាមការបូកសរុប របស់សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក មានរហូតដល់ជាង៨០.០០០នាក់ គិតត្រឹមម៉ោង៣ល្ងាច ត្រូវនឹងម៉ោង១៩និង០០នាទីម៉ោងសកល នៅថ្ងៃអង្គារ ។

មជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យខាងលើបានបង្ហាញថា តួលេខថ្មីៗបានកើនឡើងដល់៨០.៧៥៩នាក់ ដែលបានបញ្ជាក់ឲ្យដឹងនៅទូទាំងពិភពលោក ខណៈដែលមានអ្នកឆ្លងជំងឺ១,៤០៧.១២៣ករណី ដែលបានបង្ហាញនៅក្នុងផែនទីដោយសាកលវិទ្យាល័យនេះ ។

អ៊ីតាលី បានត្រូវគេមើលឃើញថា មានអ្នកស្លាប់ច្រើនជាងគេ ដែលមានចំនួន១៧.១២៧នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺ១៣៥.៥៨៦ករណី បន្ទាប់ពីអេស្ប៉ាញ មាន១៣.៨៩៧ដែលបានស្លាប់ ក្នុងចំណោមអ្នកឆ្លងជំងឺ១៤០.៥១១ករណី ។

សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកថា មាន៣៨៣.២៥៦ករណី ដែលច្រើនជាងគេនៅទូទាំងពិភពលោក ហើយអ្នកស្លាប់វិញមានចំនួន១២.០២១នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top