ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី អង់គ្លេស ដែលកើតជំងឺកូវីដ១៩ បន្តសម្រាកពេទ្យយប់ទី២ ជាមួយនឹងស្ថានភាពហ្នឹងនរ

ឡុងដ៍ ៖ អ្នកនាំពាក្យវិមានរដ្ឋាភិបាល ចក្រភពអង់គ្លេស Downing Street បាននិយាយ កាលពីយប់ថ្ងៃអង្គារថា លោក Boris Johnson នាយករដ្ឋមន្រ្តី បានចំណាយសម្រាកនៅមន្ទីរពេទ្យយប់ទី ២ ដោយមានការមើលថែយ៉ាង យកចិត្តទុកដាក់ នៅក្នុងមន្ទីរពេទ្យជាកន្លែង ដែលលោក កំពុងត្រូវបានព្យាបាលជំងឺកូវីដ-១៩ ហើយគាត់កំពុង ស្ថិតក្នុងស្ថានភាពស្ថេរភាព។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីត្រូវបានផ្លាស់ប្តូរ ទៅផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ St Thomas ‘ក្នុងទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីមានរោគសញ្ញាកាន់តែអាក្រក់ទៅ ៗ ។ លោក Boris Johnson បានទទួលការព្យាបាល ដោយអុកស៊ីសែន ប៉ុន្តែរហូតមកដល់ពេលនេះ គាត់មិនត្រូវការបំពង់ខ្យល់នោះទេ ។

កាលពីព្រឹកថ្ងៃអង្គារ អ្នកនាំពាក្យរូបនេះបាននិយាយថា “ ស្ថានភាពរបស់នាយករដ្ឋមន្រ្តី គឺមានស្ថេរភាព ហើយគាត់នៅតែស្ថិតក្នុង ការយកចិត្តទុកដាក់ខ្ពស់ ។

នៅថ្ងៃអង្គារនេះដែរ រដ្ឋមន្រ្តីក្រសួងការ បរទេសអង់គ្លេសលោក Dominic Raab ខណៈពេលធ្វើបទសម្ភាសន៍ស្តីពីសុខភាពរបស់នាយករដ្ឋមន្រ្តីបាននិយាយថា លោក Johnson កំពុងទទួលបានការយកចិត្តទុកដាក់បំផុត ពីក្រុមវេជ្ជសាស្រ្តដ៏ល្អបំផុត ហើយគាត់ដកដង្ហើមដោយគ្មានជំនួយពីឧបករណ៍សង្គ្រោះបន្ទាន់នោះទេ។

លោក Raab ដែលក៏ជារដ្ឋមន្រ្តីការបរទេសទី ១ ផងដែរ ហើយលោកក៏ជាឧបនាយករដ្ឋមន្រ្តីផងនោះ នឹងបន្តឈរឈ្មោះជានាយករដ្ឋមន្រ្តីដោយអវត្តមាននាយករដ្ឋមន្រ្តីលោក Boris។

មិនមានព័ត៌មានថ្មីបន្ថែមទៀត ស្តីពីស្ថានភាពរបស់លោកនាយករដ្ឋមន្រ្តី ដែលត្រូវបានគេរំពឹងទុករហូតដល់ថ្ងៃពុធនេះ ។ នេះបើយោងតាមកាសែត Evening Standard ។

សូមជម្រាបថា លោក ចនសុន អាយុ ៥៥ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្ត៍នៅយប់ថ្ងៃអាទិត្យ តាមការណែនាំ របស់វេជ្ជបណ្ឌិតរបស់គាត់ ខណៈដែលគាត់បន្តបង្ហាញ រោគសញ្ញាក្អកនិងមាន សីតុណ្ហភាពខ្ពស់ដដែល ក្រោយរយៈពេល ១០ ថ្ងៃមុន បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានមេរោគកូរ៉ូណាវី។
ប្រែសម្រួលៈ ណៃ តុលា

To Top