ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារយូអិន៖ ស្ថានភាព ចំណីអាហារកូរ៉េខាងជើង ត្រូវការប្រាក់ ១០លានដុល្លារ

បរទេស៖ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនិយាយថា កង្វះខាតចំណីអាហារនៅកូរ៉េខាងជើង អាចនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ស្របពេលមានការផ្ទុះឆ្លង រីករាលដាលនៃវីរុសកូវីដ១៩ ហើយប្រាក់ប្រហែល១០លានដុល្លារ គឺត្រូវការជាចំបាច់ ដើម្បីជួយដល់ពលរដ្ឋសាមញ្ញកូរ៉េខាងជើង។ 

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Seoul Pyongyang News បានរាយការណ៍នៅថ្ងៃអង្គារថា អង្គការចំណីអាហារនិងកសិកម្ម បាននិយាយនៅក្នុងរបាយការណ៍ ថ្មីៗមួយ ស្តីពីកូរ៉េខាងជើងថា អង្គការត្រូវការប្រាក់ មូលនិធិ ដើម្បីជួយដល់ពលរដ្ឋកូរ៉េខាងជើង៥១៣.០០០នាក់។ 

យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ ភាពអាសន្នផ្នែកសុខភាពអន្តរជាតិ កំពុងតែបន្ថែមសម្ពាធខ្លាងឡើង លើស្ថានភាពសន្តិសុខចំណីអាហារកូរ៉េខាងជើង  ដោយសារតែវិធានការទប់ស្កាត់នឹងវីរុសថ្មី គឺមេរោគកូរ៉ូណា៕ 

To Top