ព័ត៌មានអន្តរជាតិ

ដំណឹងល្អរុស្សី ចាប់ផ្តើមតេស្តវ៉ាក់សាំង តែដំណឹងអាក្រក់នោះ គឺត្រូវរងចាំ រហូតដល់ខែមិថុនា

មូស្គូ ៖ នៅថ្ងៃពុធទី៨ ខែមេសានេះ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ កំពូលរបស់ប្រទេសរុស្ស៊ី បានប្រាប់ទៅកាន់ លោកប្រធានាធិបតី ពូទីន ថាបន្ទប់ពិសោធន៍ របស់គាត់បានត្រៀមរួចរាល់ ដើម្បីចាប់ផ្តើមការសាកល្បងវ៉ាក់សាំងវី រុសកូរ៉ូណាប៉ុន្តែទោះបីជាយ៉ាងណាក្តីការងារនេះ នឹងមិនអាចធ្វើឡើងបាន ភ្លាមនោះទេរហូតដល់ ខែមិថុនា។

លោករិRinat Maksyutov ប្រធានមជ្ឈមណ្ឌល ជីវសាស្រ្តវិទ្យាសាស្ត្រនៃរដ្ឋ Virologyបាននិយាយថាមន្ទីរពិសោធ របស់លោកបានស្នើឱ្យមានការសាកល្បងក្នុង ដំណាក់កាលដំបូងនៃវ៉ាក់សាំងចំនួន ៣ ប្រភេទដែលនឹងចាប់ពីថ្ងៃទី ២៩ ខែមិថុនាទៅលើអ្នកស្ម័គ្រចិត្តចំនួន ១៨០ នាក់។

ក្នុងនោះផងដែរលោកMaksyutovក៏បាននិយាយដែរថាក្រុមអ្នកវិទ្យាសាស្ត្រកំពូលៗរបស់ប្រទេសដែលមានមន្ទីរពិសោធរបស់ខ្លួនៅក្នុងតំបន់Koltsovoនោះក៏បានស្រាវជ្រាវបាននូវវ៉ាក់សាំងមួយចំនួនដែរដើម្បីយកមកធ្វើតេស្តសាកល្បង៕

ប្រែសម្រួល៖ស៊ុនលី

To Top