បរទេស៖ប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ បានបង្ហាញនូវការរួមគ្នាជាមួយវៀតណាម បន្ទាប់ពីទីក្រុងហាណូយធ្វើការតវ៉ាចំពោះអ្វីដែលខ្លួននិយាយថា ជាការបុកទម្លាយពន្លិចទូកនេសាទទូកនេសាទវៀតណាមមួយគ្រឿង ដោយនាវាការពារតំបន់ឆ្នេរចិនមួយគ្រឿង នៅដែនសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសក្នុងទីក្រុងម៉ានីល បានបង្ហាញនូវក្តីព្រួយបារម្ភដ៏ខ្លាំងក្លា ជុំវិញការពន្លិចទូកមួយគ្រឿងផ្ទុកអ្នកនេសាទ៨នាក់ នៅក្បែរប្រជុំកោះប៉ារ៉ាសែល កាលពីថ្ងៃទី០៣ ខែមេសា ហើយហេតុការណ៍នេះ បានកើតមានឡើង ស្របពេលដែលវិធានការរួមគ្នា គឺមានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសហ្វីលីពីន បាននិយាយយ៉ាងដូច្នេះថា “កូវីដ១៩ គឺជាការគម្រាមកំហែងពិតប្រាកដមួយ ដែលទាមទារឲ្យមានការសាមគ្គីគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នៅចំពោះមុនវា មិនថាត្រី ឬក៏ការប្រឌិតប្រវត្តិសាស្ត្រអះអាងកម្មសិទ្ធិនោះទេ គឺមិនសាកសមឲ្យមានហេតុការណ៍បែបនេះកើតឡើងនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)