សេអ៊ូល៖ ក្រសួងយុត្តិធម៌បានឲ្យដឹងថា បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបាននិរទេសចេញពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានរំលោភច្បាប់ ដែលតម្រូវឱ្យមានភាពឯកោ ចំពោះខ្លួនឯង សម្រាប់ការមកដល់ប្រទេសនេះ ជាអន្តរជាតិ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថាបុរសអាយុ ៤០ ឆ្នាំត្រូវបាននិរទេសទៅប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃពុធវិញ បន្ទាប់ពីលោកត្រូវបានគេរកឃើញថា បានរាយការណ៍មិនពិតអំពីអាស័យដ្ឋានក្នុងស្រុករបស់លោក ហើយបានចាកចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកដែលបានចុះឈ្មោះ។
អាជ្ញាធរបានតាមរកលោកនៅផ្ទះរបស់អ្នកស្គាល់គ្នាមួយនៅភាគខាងត្បូងទីក្រុង Gimcheon ដែលមានចម្ងាយ ២៣៤ គីឡូម៉ែត្រពីទីក្រុងសេអ៊ូលបន្ទាប់ពីលោកមិនត្រូវបានគេឃើញនៅឯកន្លែងចុះឈ្មោះក្នុងតំបន់អានសាន នៅខាងក្រៅទីក្រុងសេអ៊ូល៕ ដោយ ឈូក បូរ៉ា