ព័ត៌មានអន្តរជាតិ

ជប៉ុននិងកូរ៉េខាងត្បូង ពិភាក្សាគ្នា អំពីការតេស្តមីស៊ីល របស់កូរ៉េខាងជើង

បរទេស៖ យោងតាម សេចក្តីរាយការណ៍នានា មន្ត្រីការទូតជាន់ខ្ពស់ ដែលតំណាងឲ្យប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង បានផ្លាស់ប្តូរយោបល់គ្នាតាមទូរស័ព្ទ ពិភាក្សាអំពីការបាញ់តេស្តមីស៊ីលថ្មីៗនេះ របស់ប្រទេសកូរ៉េខាងជើង។

ទូរទស្សន៍ជប៉ុន បានរាយការណ៍នៅថ្ងៃពុធថា លោក Shigeki Takizaki ជាមន្ត្រីការទូតជប៉ុន ទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី បាននិយាយជាមួយលោក Lee Do-hoon តំណាងពិសេសរបស់កូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ ហើយភាគីទាំងពីរ បានព្រមព្រៀងគ្នា ចូលរួមក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី ជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នៅក្នុងខែមីនាកន្លងទៅថ្មីៗនេះ បានបាញ់តេស្តសាកល្បង អាវុធយ៉ាងសកម្ម ស្របពេល ដែលមានការផ្ទុកឆ្លងរីករាលដាល នៃវីរុសកូរ៉ូណា ហើយមីស៊ីលវាយប្រហារ ក្នុងចម្ងាយខ្លីទាំងនោះ ត្រូវបានគេពិពណ៌នាថា ជាអាវុធយុទ្ធសាស្ត្រ និងជាការបង្កហេតុ ដែលត្រូវបានថ្កោលទោស នៅក្នុងទីក្រុងតូក្យូនិងទីក្រុងសេអ៊ូល៕ ប្រែសម្រួល៖ប៉ាង កុង

To Top