ព័ត៌មានអន្តរជាតិ

WHO ជំរុញឲ្យពិភពលោករួមគ្នា ទប់ស្កាត់ការឆ្លងរាលដាលជំងឺជាសាកល ក្រោយពីមានការរិះគន់ ពីសំណាក់លោក ត្រាំ

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានសុំឲ្យពិភពលោកមានការ បង្រួបបង្រួមគ្នា នៅក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា ដែលជាការឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ។

តាងនាមជា អង្គការសុខភាពពិភពលោក ត្រៀមក្នុងការធ្វើពិធីប្រារព្វខួប១០០ថ្ងៃ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចាប់តាំងពីមានករណីផ្ទុះជំងឺដំបូងនៅក្នុងប្រទេសចិន ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានរងការរិះគន់ ដោយបានចោទថា លោកមានភាពជិតស្និទ្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង ។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ដែលបាន បន្លាយពេលវេលាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺ ប៉ុន្តែ អង្គការមួយនេះ កម្រនឹងមានការប្រឈមមុខច្រើនឡើយ ខណៈដែលមានការឆ្លងរាលដាលជាសកលនៃជំងកូវីដ១៩ ។

គួររំលឹកថា កាលពីថ្ងៃអង្គារ លោក ត្រាំ បានរិះគន់ ដោយចោទអង្គការសុខភាពពិភពលោក បាន “ហៅថា ជាកំហុសឆ្គង”  ហើយជាច្រើនខែ ដែលមានការយឺតយ៉ាវ ខណៈដែលទទួលយកលុយពីសហរដ្ឋអាមេរិក ប៉ុន្តែ បែរជា មានការអនុគ្រោះដល់ប្រទេសចិន ទៅវិញ  ។

គេបានដឹងថា សហរដ្ឋអាមេរិក បានបរិច្ចាគប្រាក់ដល់អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ២០១៩ លើសពី៤០០លានដុល្លារ ដែលមានទឹកប្រាក់ប្រមាណលើស២ដងនៃប្រទេសដែលផ្តល់ជំនួយច្រើនបំផុត ។ នេះបើយោងតាមតួលេខរបស់សហរដ្ឋអាមេរិក ។ គេហទំព័ររបស់អង្គការសុខភាពពិភពលោក បានបង្ហោះថា សហរដ្ឋអាមេរិក ជាម្ចាស់ជំនួយធំបំផុត ដែលបានបរិច្ចាគប្រាក់ជិត១៥ភាគរយនៃខ្ទង់ថវិកា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top