បរទេស៖ កិច្ចប្រជុំរដ្ឋាភិបាលកណ្ដាលចិន បានធ្វើការសរុបនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន នឹងត្រៀមធនធានបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ពីព្រំដែនគោករបស់ខ្លួន ស្របពេលដែលប្រទេសនៅតែប្រឈមមុខនឹងហានិភ័យនៃការវិលត្រឡប់មកវិញ ក្រោយក្រុមថ្មីត្រូវបានគេរកឃើញ នៅក្នុងតំបន់មួយចំនួន។
កិច្ចប្រជុំដែលមានលោកនាយករដ្ឋមន្ត្រី Li Keqiang ជាអធិបតីភាព និងផ្តោតលើការងារទប់ស្កាត់មេរោគកូរ៉ូណានោះ ក៏បានសម្រេចថា ប្រទេសចិននឹងពង្រីកការតេស្តវីរុសកូរ៉ូណានិងអង្គធាតុប្រឆាំង ដើម្បីកំណត់រកអ្នកឆ្លងជម្ងឺ និងករណីគ្មានរោគសញ្ញា។
យោងតាមសេចក្តីការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិន បាននិយាយថា ប្រទេសចិននឹងមានគោលដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវបច្ចេកវិទ្យាធ្វើតេស្ត និងពន្លឿនការអភិវឌ្ឍផលិតថ្នាំនិងវ៉ាក់សំាងប្រឆាំងវីរុស៕
ប្រែសម្រួល៖ប៉ាង កុង