បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសានេះបានឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍបានក្លាយទៅជា អ្នកប្រឈមមុខទៅនឹងបញ្ហាចរាចរណ៍ នៃថ្នាំក្លែងក្លាយកាន់តែច្រើនឡើង ។
នេះគឺជាសេចក្តីប្រកាសព្រមាន ផ្ទាល់ដោយអង្គការសុខភាពពិភពលោក WHO ហើយបញ្ជាក់ទៀតថា វាពិតជាមានឥទ្ធិពលអាក្រក់បំផុត។ ការលើកឡើងនេះមានភាព ស្រដៀងគ្នាទៅនឹងអ្វីដែល BBC ធ្លាប់បានបើកការស៊ើបអង្កេតដែរ ដោយក្នុងនោះខ្លួនបានរកឃើញថា ថ្នាំក្លែងក្លាយនៅក្នុងទីផ្សារ ប្រទេសអាហ្វ្រិកកំពុងមានតួលេខ កើនឡើងខ្ពស់មិនធ្លាប់មាន ។
គួរបញ្ជាក់ថានៅជុំវិញពិភពលោក បច្ចប្បន្នប្រទេសដែលជាអ្នក ផលិតថ្នាំពេទ្យធំបំផុតក្នុងទីផ្សារ នោះគឺជាប្រទេសឥណ្ឌា និងប្រទេសចិនប៉ុន្តែគ្រប់គ្នា បើមើលឃើញហើយថា ភាគច្រើននៃតំបន់របស់ប្រទេសទាំងពីរ ត្រូវបានបិទនិងផ្អាកដំណើរការផលិត ដូចនេះវាគឺបានក្លាយទៅជាឱកាស ដ៏ល្អបំផុតសម្រាប់ថ្នាំក្លែងក្លាយទាំងនោះ ៕
ប្រែសម្រួល៖ ស៊ុន លី