បរទេស៖ The Week នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា បានសរសេរថា តួលេខស្ទង់មតិថ្មីមួយដែលត្រូវបាន ចុះបញ្ជីនៅលើវេបសាយ The Harris Poll បានរកឃើញថា ពលរដ្ឋអាមេរិកជាងពាក់កណ្តាល បានបង្ហាញពីការយល់ឃើញថា ប្រទេសចិនគួរតែជាអ្នកចេញថ្លៃសំណង រាល់ការខូចខាតសេដ្ឋកិច្ច និងបាត់បង់ជីវិតមនុស្សទាំងអស់ នៅលើលោកដោយសារតែ ជំងឺរាតត្បាតកូរ៉ូណា។
តាមតួលេខយើអាចមើលឃើញថា អ្នកគាំទ្របក្សសាធារណរដ្ឋដែលជឿជាក់ថា វិរុសកូរ៉ូណាមានប្រភពចេញ ពីប្រទេសចិនហើយចិន គឺជាអ្នកទទួលខុសត្រូវលើហេតុការណ៍ ដ៏អាក្រក់នេះខណៈដែលចំនួន អ្នកគាំទ្របក្សប្រជាធិបតេយ្យប្រមាណជា ២ភាគ៣ ក៏បានធ្វើការលើកឡើងដូចគ្នានេះដែរ។
គួរបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តីការ ស្ទាបស្ទង់នេះត្រូវបានធ្វើឡើងដោយ The Harris Poll លើប្រព័ន្ធអនឡាញរបស់ខ្លួន ប៉ុណ្ណោះហើយមានអ្នកចូលទៅ ចូលរួមផ្តល់មតិប្រមាណជា ១៩៩៣នាក់ ដែលសុទ្ធតែជាមនុស្ស ពេញវ័យប៉ុន្តែជឿជាក់ថា មិនមានកំហុសអ្វីឡើយពីការស្ទាបស្ទង់នេះ ៕
ប្រែសម្រួល៖ ស៊ុន លី