Covid-19

កូរ៉ូណា ៖ ៨០ភាគរយ អ្នកជំងឺ នៅក្រុងញូវយ៉ក ដែលប្រើប្រាស់ ឧបករណ៍ជំនួយ ដង្ហើមបាត់បង់ជីវិត

បរទេស ៖ The Businessinsider នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសានេះ បានសរសេរថា ក្រុមគ្រូពេទ្យបានព្យាយាម កាត់បន្ថយការប្រើប្រាស់ ឧបករណ៍ជំនួយដកដង្ហើម សម្រាប់អ្នកជំងឺ ដោយវិរុសកូរ៉ូណា ដំណាក់កាលធ្ងន់ធ្ងរ ក្រោយអង្កេតឃើញថា អ្នកជំងឺ៨០ភាគរយ ដែលបានប្រើប្រាស់វា បែរជាបានបានបាត់ជីវិត។

តួលេខនេះ បានកើតឡើង តែនៅក្នុង ទីក្រុងញូវយ៉ក ប៉ុណ្ណោះទោះជាយ៉ាងណាក្តី ដែលបានធ្វើឲ្យទីក្រុងនេះ ស្ថិតចូលទៅក្នុងចំណាត់ថ្នាក់ ដែលមានអ្នកស្លាប់មិនធម្មតា ដូចទីកន្លែងផ្សេងនោះឡើយ ។ ក្រុមគ្រូពេទ្យបានបន្តទៀតថា ឧបករណ៍ជំនួយដង្ហើមទាំងនោះទំនងអាច ជារឹតតែជួយបំផ្លាញសួត ក្នុងពេលប្រើប្រាស់ហើយជឿជាកថា​ តាមពិតមានវិធីល្អប្រសើរ ជាងនេះដើម្បីព្យាបាល ដោយមិនចាំបាច់ប្រើវាឡើយ។

តែយ៉ាងណាក្តី បច្ចុប្បន្នតំបន់ ជាច្រើនបានប្រកាសអាសន្ន និងត្រូវការឧបករណ៍នេះ បន្ថែមយ៉ាងខ្លាំង ព្រោះថាពួកគេនឹងប្រើប្រាស់វា ដើម្បីអ្នកជំងឺកម្រិតធ្ងន់ខ្លាំង ទាំងដែលមិនមានការអះអាងជាផ្លូវការ អំពីគុណវិបត្តិរបស់ ឧបករណ៍នេះក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top