Covid-19

ប្រធានាធិបតីចិន ឆ្លើយតបលិខិតរបស់សហគមន៍ ដោយកើតសរសើរពួកគេលើការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទីក្រុង វូហាន

ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជិនពីង បានកោតសរសើរដល់បុគ្គលិកសហគមន៍ ចំពោះតួនាទីដ៏សំខាន់របស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយជំរុញឱ្យពួកគេបន្តការខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ជំងឺរាតត្បាត និងបម្រើប្រជាជនឲ្យអស់ពីចិត្ត។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី ដែលជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមផងនោះ បានធ្វើការកត់សម្គាល់នៅក្នុង លិខិតមួយកាលពីថ្ងៃពុធ ផ្ញើទៅកាន់សហគមន៍នៅសង្កាត់មួយ ក្នុងទីក្រុងវូហាន នៃខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។

នៅក្នុងលិខិតនោះលោក បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយណាស់ដែលបានដឹងថា ប្រជាជនរស់នៅក្នុងសហគមន៍វូហាន រួមទាំងសង្កាត់របស់អ្នក កំពុងវិលត្រឡប់មករកភាពប្រក្រតីវិញ” ។ លោកស៊ីបានចង្អុលបង្ហាញថា អ្នកនៅក្នុងសហគមន៍នៅតាម ទីប្រជុំជននិងជនបទ បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយគ្មានការភ័យខ្លាច និងមានសាមគ្គីភាព។

នៅក្នុងលិខិតនោះ លោកបានដាស់តឿនប្រឆាំងនឹង ការបន្ថយល្បឿននៃ ការគ្រប់គ្រងការរីករាលដាល បើទោះបីជាការពិតដែលថា ការរឹតត្បិតការធ្វើដំណើរទៅក្រៅប្រទេស ត្រូវបានដកចេញនៅទីក្រុង វូហាន ក៏ដោយ។

លិខិតនោះបានសរសេរទៀតថា “សហគមន៍នៅតែជាខ្សែការពារ ដ៏សំខាន់មួយប្រឆាំងនឹងករណី នាំចូលជំងឺពីបរទេសនិងការរីករាលដាល នៃជំងឺរាតត្បាតនៅក្នុងប្រទេស។

លោកស៊ីបានទទូចដល់ បុគ្គលិកសហគមន៍ឱ្យបន្តការងារ ត្រួតពិនិត្យការរីករាលដាលដ៏រឹងមាំរបស់ពួកគេ និងចូលរួមវិភាគទានថ្មីៗ ដើម្បីយកឈ្នះសង្គ្រាមប្រជាជន ប្រឆាំងនឹងជំងឺកូវីដ -១៩ ។

សហគមន៍គឺជាជួរមុខនៃ ការប្រយុទ្ធប្រឆាំងនឹងវីរុស។ នៅទូទាំងប្រទេសមាន បុគ្គលិកសហគមន៍ជាង ៤ លាននាក់ បានកំពុងឈរជើងសម្រាប់តួនាទី នៅតាមសហគមន៍ទីក្រុងនិងជនបទ ហើយប្រមាណ ៦៥០.០០០ ចាប់តាំងពីមានការផ្ទុះឡើងរបស់មេរោគ ដែលពួកគេបានរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ជំងឺរាតត្បាត និងធានាការផ្គត់ផ្គង់រាល់តម្រូវការ ប្រចាំថ្ងៃរបស់ប្រជាជន។

ដោយផ្តោតសំខាន់លើការគ្រប់គ្រង ជំងឺរាតត្បាតនៅតាមសហគមន៍, លោកស៊ីបានធ្វើការណែនាំពាក់ព័ន្ធ, កោតសរសើរដល់បុគ្គលិកសហគមន៍ និងបានទៅទស្សនាសួរសុខទុក្ខ សហគមន៍នៅទីក្រុងប៉េកាំង និងទីក្រុង វូហាន។

បុគ្គលិកសហគមន៍នៅសហគមន៍វូហាន ដែលលោកស៊ីបានទៅធ្វើទស្សនកិច្ចថ្មីៗនេះ បានសរសេរលិខិតមួយដើម្បីបង្ហាញការ ដឹងគុណចំពោះលោក និងគណៈកម្មាធិការកណ្តាល CPC ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ក្នុង ការបំពេញភារកិច្ចរបស់ពួកគេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top