Covid-19

ប្រទេសសឹង្ហបុរី រកឃើញករណីឆ្លង ជំងឺកូវីដ១៩ចំនួន ២៨៧ ករណីថ្មីទៀត ភាគច្រើនផ្សារភ្ជាប់ ទៅនឹងអ្នកនៅក្នុងចង្កោម អន្តេវាសិកដ្ឋាន

SINGAPORE៖ ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន ២៨៧ ករណីថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ (៩ មេសា) ដែលជាចំនួនកើនឡើងខ្ពស់បំផុត រហូតមកដល់ពេលនេះ និងកើនឡើងទ្វេដងខ្ពស់បំផុត កាលពីម្សិលមិញ ។ ករណីឆ្លងថ្មីនេះ បាននាំឱ្យអ្នកឆ្លងសរុបកើនដល់ ១.៩១០នាក់ ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ក្នុងចំណោមករណីថ្មី គឺចំនួន ២១៧ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងបណ្តុំដែលមានស្រាប់ ដោយមាន ១៦៦ ករណីទៀតត្រូវបានផ្សារភ្ជាប់ ទៅនឹងអគារស្នាក់នៅ S11 Dormitory @ Punggol ។ ក្រសួងសុខាភិបាលសឹង្ហបុរី បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព ក្រោយថ្ងៃព្រហស្បតិថា បន្ទប់ស្នាក់នៅ 2 Seletar North Link ឥឡូវនេះមានករណីឆ្លង សរុបចំនួន ២៨៣ ករណី។

ក្រុមការងារបាននិយាយថា មាន ១៩ ករណីត្រូវបានផ្សារភ្ជាប់ ទៅនឹងករណីឆ្លងមុន ៗ ។

ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ក្នុងចំណោមករណី ដែលត្រូវបានផ្សារភ្ជាប់ គឺមាន ២០២ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោម នៅឯអន្តេវាសិកដ្ឋាន (កន្លែងស្នាក់នៅ) ពលករបរទេស និង ៣៤ករណី ត្រូវបានផ្សារភ្ជាប់ទៅ នឹងក្រុមមនុស្សមិនមែនអន្តេវាសិកដ្ឋាន ឬករណីផ្សេងទៀត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top