ព័ត៌មានអន្តរជាតិ

ចិន ធ្វើការត្រួតពិនិត្យខ្លាំងឡើង លើការនាំចេញម៉ាស់ ដើម្បីធានាលើការ គ្រប់គ្រងគុណភាព

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការរឹតបន្តឹងកាន់តែខ្លាំង លើការនាំចេញម៉ាស់ និងសម្ភារៈការពារដទៃទៀត នៅថ្ងៃសុក្រនេះ ដោយធ្វើការអំពាវនាវឲ្យការ ដឹកជញ្ជូនទំនិញទាំងនោះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់គយចាំបាច់ ជាមួយនឹងការមានចំណាត់ការភ្លាមៗ។

ការរឹតបន្តឹងនេះ បង្ហាញឲ្យឃើញនូវ បំណងដ៏ថ្មីបំផុតរបស់ចិន ក្នុងការធ្វើឲ្យមានតុល្យភាពចំពោះ តម្រូវការសកលលោក សម្រាប់សម្ភារៈប្រើការពារ ដើម្បីជួយដោះស្រាយចំនួនកើនឡើង នៃករណីឆ្លងវីរុសកូរ៉ូណាថ្មី ទន្ទឹងនឹងការធ្វើឲ្យប្រាកដថា អ្នកផលិតនិងអ្នកទិញ មិនធ្វើឲ្យជន់លើទីផ្សារដោយ ដោយផលិតផលមិនច្បាស់លាស់ ឬក៏ផលិតផលអន់។

គួរបញ្ជាក់ថា កាលពីចុងខែមីនា មន្ត្រីហូឡង់ បានប្រមូលត្រឡប់មកវិញ នូវម៉ាស់រាប់ម៉ឺនដែលគេដឹកបញ្ជូន ទៅហូឡង់ពីប្រទេសចិន ដោយបាននិយាយអះអាងថា ម៉ាស់ទាំងនោះ មិនមានគុណភាពល្អត្រឹមត្រូវ ទៅតាមស្តង់ដារបានកំណត់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top