ព័ត៌មានអន្តរជាតិ

បារាំងរាយការណ៍ ករណីកូវីដ៥០ករណី លើនាវាផ្ទុកយន្តហោះ

បរទេស៖ ក្រសួងកងកម្លាំង ប្រដាប់អាវុធបារាំង បាននិយាយនៅថ្ងៃសុក្រនេះថា សមាជិកចំនួន៥០នាក់ នៅលើនាវាផ្ទុកយន្តហោះតែមួយគត់របស់ប្រទេសបារាំង គឺនាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានគេធ្វើតេស្តឃើញវិជ្ជមាន សម្រាប់មេរោគកូរ៉ូណា ហើយផ្នែកមួយចំនួនរបស់នាវា ត្រូវបានដាក់បម្រាមមិនឲ្យធ្វើដំណើរ ។

សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងបារាំងនេះ បាននិយាយប្រាប់ថា នាយនាវិកចំនួន៣នាក់ នាពេលថ្មីៗនេះ ត្រូវបានជម្លៀសចេញ តាមផ្លូវអាកាស ទៅកាន់មន្ទីរពេទ្យយោធាមួយកន្លែង នៅក្នុងទីក្រុង Toulon ស្ថិតនៅប្រទេសបារាំងភាគខាងត្បូង ជាកន្លែងផែរបស់នាវាផ្ទុកយន្តហោះនោះ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញមួយក្រុម ដែលបំពាក់ដោយសម្ភារៈធ្វើតេស្តរកអ្នកឆ្លងវីរុសកូវីស១៩ បានឡើងទៅលើនាវាផ្ទុកយន្តហោះនោះ កាលពីថ្ងៃពុធ ក្រោយពីក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង បានរាយការណ៍ពីសញ្ញានៃអាការៈរោគកូវីដ១៩ នៅក្នុងចំណោមសមាជិកលើនាវាចំនួន៤០នាក់៕
ប្រែសម្រួល៖ប៉ាង កុង

To Top